គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស
អត្ថន័យនយោបាយរបស់យុទ្ធសាស្ដ្រចតុកោណ
ទីមួយៈ
“យុទ្ធសាស្ដ្រចតុកោណ” នេះគឺជាការបន្ដសកម្មភាព និងការបន្ដពង្រឹងសមិទ្ធផលនានាដែល
រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងនីតិកាលទី២ តាមរយៈការអនុវត្ដយុទ្ធសាស្ដ្រត្រីកោណ
និងការជ្រើសរើសចេញពីសមាសធាតុសំខាន់ៗនៃ “គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍”
(MDGs) “ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមកិច្ច ៥ឆ្នាំ ២០០១ - ២០០៥” របស់កម្ពុជាបច្ចុប្បន្ន “យុទ្ធសាស្ដ្រជាតិកាត់បន្ថយភាពក្រីក្រ
២០០៣ -២០០៥” និងគោលនយោបាយ
យុទ្ធសាស្ដ្រ ផែនការ និង កម្មវិធីកំណែទម្រង់សំខាន់ៗជាច្រើនទៀត ដែលបានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយ
ក្នុងចំណោមមជ្ឈដ្ឋានជាតិនិងអន្ដរជាតិ រួមមានក្រសួង-ស្ថាប័នរដ្ឋ សង្គមស៊ីវិលនិងសហគមន៍អ្នកផ្ដល់ជំនួយក្នុងទិសដៅកែលំអ
និងបង្កើន សមត្ថភាពស្ថាប័នសាធារណៈលើកស្ទួយ
អភិបាលកិច្ចល្អ និងធ្វើទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដើម្បីគោលដៅជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ចបង្កើតការងារជូនប្រជាពលរដ្ឋ
ធានាសមធម៌ក្នុងសង្គម និងបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈព្រមទាំងរក្សាការពារសម្បត្ដិធម្មជាតិ
និងសម្បត្ដិវប្បធម៌ជាតិ ដែលប្រការទាំងអស់នេះគឺសុទ្ធតែជាកត្ដាគន្លឹះដ៏សំខាន់បំផុតសំរាប់
ការអភិវឌ្ឍប្រកបដោយ ចិរភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ទីពីរៈ សមាសធាតុគន្លឹះទាំងឡាយនៃ
“យុទ្ធសាស្ដ្រចតុកោណ” ត្រូវបានយកទៅរៀបចំជាមូលដ្ឋានគ្រឹះនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី
ហើយបានទទួលនូវការឆ្លុះបញ្ចាំងយ៉ាងពេញលេញនៅក្នុង“កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣នៃរដ្ឋសភា”។
ទីបីៈ យ៉ាងណាក៏ដោយក្រោយពី “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣នៃរដ្ឋសភា” ត្រូវបានរៀបចំចប់សព្វគ្រប់លើមូលដ្ឋាននៃការឯកភាពមតិជាឯកច្ឆន្ទ
រវាងគណៈបក្សដៃគូទាំងពីរនៅក្នុងរាជរដ្ឋាភិបាល រាល់ចំណុចគោលនយោបាលសេដ្ឋកិច្ចសំខាន់ៗរបស់ឯកសារ
“កម្មវិធីនយោបាយ” នេះ
ក៏ត្រូវបានឆ្លុះបញ្ចាំងត្រឡប់មកវិញ ហើយសម្រិតសម្រាំង និងសម្រួចថែមទៀតនៅក្នុង
“យុទ្ធសាស្ដ្រចតុ-កោណ” តាមរយៈ ការគូសរំលេចចងក្រង ឱ្យចេញជាកញ្ចប់អាទិភាពនៃវិធានការគោលនយោបាយទាំងឡាយ
ដែលមានលក្ខណៈជា ប្រព័ន្ធស៊ីសង្វាក់ប្រទាក់ក្រឡាគ្នានិងយោងគ្នាទៅវិញទៅមក។ ដូច្នេះ
“យុទ្ធសាស្ដ្រត្រីកោណ” ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិកាលទី២
នៃរដ្ឋសភា ហើយដែលមានមុខងារយ៉ាងសមស្របក្នុងការបង្កើតបុព្វលក្ខខណ្ឌ សំរាប់ការងើបឈរឡើងពេញជំហររបស់កម្ពុជា
ដោយសារថា តាមន័យធរណីមាត្រសាស្ដ្រ គេអាចដាក់វត្ថុដែលមានជើងបី ឬ“ត្រីកោណ” ឱ្យឈរបាន គ្រប់ទីកន្លែងទាំងអស់ទោះក្នុងស្ថានភាពណាក៏ដោយ។
ចំណែក “យុទ្ធសាស្ដ្រចតុកោណ” នេះត្រូវបានរៀប
ចំឡើងតាមរចនាសម្ព័ន្ធមុំបួននៃចតុកោណប្រទាក់ក្រឡាគ្នា ហើយផ្សារភ្ជាប់គ្នាគ្រប់ជ្រុងទាំងអស់
ដែលនៅក្នុងផ្នត់ គំនិតរបស់មនុស្សទូទៅ គឺតំណាងឱ្យ “ចិរភាព”
និង “ស្ថិរភាព” ឧទាហរណ៍ៈ តុ ឬ កៅអីដែលមាន ស្ថិរភាពរឹងមាំ
គឺសុទ្ធតែមានជើងបួន។ ក្នុងន័យនេះ ការសម្រេចបានជោគជ័យនៅក្នុងការអនុវត្ដយុទ្ធសាស្ត្រចតុកោណ
នឹងនាំមកឱ្យកម្ពុជានូវស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ តាមទិដ្ឋភាពម្យ៉ាងទៀត
“យុទ្ធសាស្ដ្រចតុកោណ” គឺជា “របៀបវារៈគោលនយោបាយសេដ្ឋកិច្ច”
នៃ “កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលនយោបាយសេដ្ឋកិច្ច”
ដែលត្រូវបានយកមករៀបចំលំអិតបន្ថែមដោយអន្លើហើយសម្រិតសម្រាំងសម្រួច
និងរំលេចឱ្យចេញជាកញ្ចប់អាទិភាពទៅតាមវិស័យសំខា-ន់ៗ នានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ
និង ជាប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមកហើយ ងាយយល់ និង
ងាយគ្រប់គ្រង ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍
ដែលមានការពាក់ព័ន្ធទាំងអស់ អាចប្រើប្រាស់បានជា “ឧបករណ៍គ្រប់គ្រង” (Management
tool) សំរាប់ការអនុ-វត្ដន៍របៀបវារៈគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា
ដែលជាសមាសភាគដ៏ចំបងនៃ
“កម្មវិធីនយោបាយ” របស់រាជរដ្ឋាភិបាល។
បើពិនិត្យលើគោលដៅចំបងរបស់យុទ្ធសាស្រ្តចតុកោណ–ពោលគឺ ការជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ច
ការដោះស្រាយការងារ សំរាប់ពលករកម្ពុជា ការធានាសមធម៌ និង យុត្តិធម៌សង្គម និង
ការលើកស្ទួយប្រសិទ្ធភាព នៃ វិស័យសា-ធារណៈ
តាមរយៈផែនការសកម្មភាពអភិបាលកិច្ច និងកំណែទម្រង់ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្នា ក្នុង
គ្រប់ផ្នែក គ្រប់វិស័យ–យើងអាចកំណត់បាវចនានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិកាលទី៣
នៃរដ្ឋសភានេះ ថា ជា “រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព”។
កំណើនប្រជាជនធ្វើឲ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍប្រទេស
ប្រទេសកម្ពុជាគឺប្រទេសមួយដែលបានចាប់បដិសន្ធិតាំងពីមុនសតវត្សទី១
មកម្ល៉េះ។ មុននឹងឈានជើងចូលមកដល់សម័យបច្ចុប្បន្ននេះកម្ពុជាបានឆ្លងកាត់ជាច្រើនសម័យកាលដែលមានទាំងភាពសំបូរ
សប្បាយ និងភាពជូរចត់។ បើយើងសង្កេតមើលទៅប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាយើងឃើញថា នាសម័យអង្គរមានការរីកចំរើនលើគ្រប់វិស័យ
សូម្បីតែប្រជារាស្រ្តក៏មានជីវភាពធូរធារ ដោយ សារតែគ្រួសារនីមួយៗកាន់តែមានភាពសំបូរបែបលើជីវភាពរស់នៅធ្វើឲ្យសង្គមកាន់តែមានភាពរីកចំរើនទៅមុខឥតឈប់ឈរ។ តែបើងាកក្រលេកមកមើលសម័យក្រោយអង្គរវិញពោលគឺសម័យក្រោយអង្គរ
សម័យលង្វែក សម័យឧត្តុង ក៏ឃើញមានការធ្លាក់ចុះនូវការរីកចំរើនដែលមានតាំងពីសម័យអង្គរ ដោយសារតែប្រទេសកម្ពុជាបានជួបប្រទះនូវរឿងរ៉ាវជាច្រើនដូចជា
បញ្ហាសង្គម គ្រោះទុរភោគ ការកែនប្រជារាស្រ្តកម្ពុជាពីសំណាក់ប្រទេសសៀមបន្ទាប់ពីមានការចាញ់សឹកសង្គា្រមចំនួនបីលើក
និងការសាងសង់ប្រាសាទនានា ជាពិសេសគឺប្រាសាទអង្គរដែលប្រើកម្លាំងមនុស្សក្នុងការសាងសង់
ហើយការសាងសង់នេះទៀតសោតធ្វើពីថ្ម សុទ្ឋសាធដែលថ្មទាំងអស់ត្រូវយកពីភ្នំគូលែនមានចំងាយ
៣០គីឡូម៉ែតពីប្រាសាទអង្គរដែលប្រើមធ្យោបាយដឹកជញ្ជូនដោយកម្លាំងមនុស្ស កម្លាំងសេះ និងដំរីជាយានជំនិះធ្វើឲ្យមានការស្លាប់នូវចំនួនប្រជារាស្រ្តជាច្រើន។
បញ្ហាដែលបានរៀបរាប់ប៉ុន្មានចំនុចខាងលើជាមូលហេតុចំបងដែលធ្វើឲ្យចំនួនប្រជាពលរដ្នមានការធ្លាក់ចុះដែលនាំឲ្យសេដ្ឋកិច្ចប្រទេសមានការថយចុះ។
មួយវិញទៀតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ បានសំលាប់ប្រជាជនស្លូតត្រង់អស់ជាច្រើនដោយមានទូរលេខបានកត់សំគាល់ថា
មុនសម័យនេះគឺមុនថ្ងៃទី១៧ មេសា ១៩៧៥ ប្រជាជនមានចំនួនប្រមាណជាងប្រាំពីរលាននាក់
តែក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ នៅសល់ប្រមាណតែ
បីលាននាក់តែប៉ុណ្ណោះ។ បញ្ហានេះបានក្លាយជាកង្វល់ដល់រាជរដ្ឋាភិបាល
ដែលគ្រប់គ្រងប្រទេសជាខ្លាំង ដោយសារធនធានមនុស្សមានការធា្លក់ចុះ នាំឲ្យសេដ្ឋ-កិច្ចជាតិមានដំណើរការមិនបានល្អ។ តែចាប់ពីឆ្នាំ ១៩៧៩ រហូតមកដល់ពេលបច្ចុប្បន្នឃើញថា
កំនើនចំនួនប្រជាជនបានកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សំគាល់ ដែលយើងគិតថានេះជាផលអវិជ្ជមានមួយដែលសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
នៅពេលដែលចំនួនប្រជាជនមានការធ្លាក់ចុះបានចោទជាកង្វល់ដល់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសេដ្ឋកិច្ចដោយខ្វះធនធានមនុស្ស
ចុះនៅពេលដែលចំនួនប្រជាជនមានការកើនឡើង ហេតុអ្វីបានជាមានការប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ?
បើយើងលើកយកបញ្ហាកំនើនប្រជាជនមកពិចារណាវិញ យើងឃើញថាវាបានផ្តល់ផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងក្លា។
យើងសង្កេតឃើញថា ពិភពលោកទាំងមូលកំពុងតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរចំពោះឧបសគ្គដ៏ធំក្នុងការអភិវឌ្ឍប្រទេសជាតិ។
វិស័យជាច្រើនដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិស័យនយោបាយ វិស័យវប្បធម៌ត្រូវបានគាំងស្ទះ
ដោយមិនអាចផ្គត់ផ្គង់នូវកំនើនប្រជាជនដ៏ឆាប់រហ័សនេះបាន។ នេះសរបញ្ជាក់ឲ្យឃើញពីផលប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិចំពោះបញ្ហាកំណើនប្រជាជនខ្ពស់នេះ។






0 comments:
Post a Comment