Wednesday, April 4, 2018

ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ???




ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី ??? 
ថ្វីត្បិតតែឯកសារដែលខ្ញុំសរសេរនេះខ្លីបន្ដិចមែន តែខ្ញុំគិតថាវាគ្រប់គ្រាន់ល្មម សំរាប់អោយកូនខ្មែរ សតវត្សទី ២១ ដឹងរឿងរ៉ាវនយោបាយ ពីអតីតកាល ហើយដែលបន្ដ ឥទ្ធិពល ដល់សព្វថ្ងៃ លើប្រទេស កម្ពុជា។ 
 ភាគ ១ : ព្រះសង្ឃជាឈ្លើង ផែនការទី ១ ហូជីមិញ បំបាត់ ពូជអ្នកតស៊ូ ចាក់ឬស ចូលនយោបាយខ្មែរ 1945-1946 ប្រកាស់ អញ្ជើញ ជនជាតិខ្មែរ និងអ្នកប្រាជ្ញខ្មែរក្រោម ទៅប្រជុំបញ្ហាទឹកដី នៅកោះត្រលាច ។ ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា ចាំនៅហ្នឹងហើយ ចាំគេទៅអញ្ជើញមេមកប្រជុំ ពេលយួនចេញផុតចាប់ ផ្តើមដុតជ្រុកទាំង៧ នៅខាងក្រៅ អោយឆេះ ដើម្បីសំលាប់អ្នកប្រាជ្ញខ្មែរទាំងរស់ តែបានរត់រួច មកវិញខ្លះ ។ (ទើបបន្សល់ដាន មកដល់ បច្ចុប្បន្ន តាមរយះ សៀវភៅចរិក បុរាណខ្មែរ "ព្រះសង្ឃជាឈ្លើង" ប៉ុន្ដែរ សៀវភៅនេះត្រូវបានអាជ្ញាធរវៀតណាម ប្រមូលយកដុតចោល រីឯអ្នកណា ហានអាន និងត្រូវជាប់គុក ។ នៅសល់ត្រឹមតែ តិចតួច និង ពិបាកស្រាវជ្រាវរកណាស់ នៅកម្ពុជាក្រោម ។)
 នាក្បែឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោក អន្ដរជាតិប្រកាស់មិនអោយមានប្រទេសណាមួយ ធ្វើអណានិគម លើប្រទេសណាមួយឡើយ ដោយយួនដឹងខ្លួនមុន ថាបារាំង នឹងមិនអាចតាំងឈរជើង នៅកម្ពុជាបានយូរឡើយ ផែនការណ៍ ស្រីស្អាតរបស់ ហូជីមិញ បានចាប់ផ្ដើម ពង្វក់បារាំងសេះ តាមចាស់ៗធ្លាប់ឆ្លងកាត់ សម័យនោះបានប្រាប់ថា យួនវាយកស្រីស្អាត ស្អាត មកថ្វាយបារាំង អស់នោះជារៀងរាល់ថ្ងៃ ដើម្បីលួងចិត្ត អោយបារាំងប្រគល់ទឹកដី កូសាំងស៊ីន ( កម្ពុជាក្រោម ) មកអោយយួន ។ 
លុះដល់ឆ្នាំ 1949 បារាំងលង់ជឿតាម ឧបាយ ថា អោយធ្វើជំរឿន ថាខ្មែរ ឬ យួនមានច្រើនជាងនោះ , យួនវាបានអោយកូនចៅរវា ប្រមូលគ្នានៅចាំផ្ទះ រីឯខ្មែរក្រោមមិនដឹង ក៍ទៅធ្វើស្រែ ចូលព្រៃកាប់អុស អស់ ជំរឿនចេញមកថា យួនច្រើនជាង ខ្មែរ។ បារាំងសំរេចចិត្ត កាត់ដីកម្ពុជាក្រោមទៅអោយយួន ថ្ងៃ ៤ មិថុនា ឆ្នាំ 1949 ។ កំហឹង ប្រជារាស្រ្ដខ្មែរ ពុះកញ្រ្ជោលឡើង យ៉ាងខ្លាំង បានងើបតតាំង ប្រឆាំង បណ្ដេញអាគាំង ដែលមាន ប្រមុខដឹកនាំដោយ ស្ដេច សីហនុ។ ហូ ជីមិញ អ្នកមុគ្គទេស នយោបាយចាស់ ដ៍ឆ្នើម បាន ចាត់ ចាក់ឬសនយោបាយខ្មែរ រួចស្រេច តាំង ពី 1949 បានចេញជា រូបរាង នៅឆ្នាំ 1951 ហៅថា ប្រជាជនបដិវត្តដ៍ កម្ពុជា (ឆ្វេងនិយម) ។ សម្ដេចតាបាន ឈ្នះឯករាជ្យពីបារាំង នៅថ្ងៃ ទី ៩ វិច្ឆិការ ឆ្នាំ 1953 បំណងទ្រង់ ចង់ស្ដាប្រទេស អោយមាំ នឹងតទល់ ទាមទារ កម្ពុជាក្រោមមកវិញ ។ ទ្រង់បានឈប់គ្រងរាជ្យ រួចដើរនយោបាយ សម័យសង្គមរាស្រ្ដនិយម ។ ជាការពិត សម្ដេចសីហនុ ក្នុងរាជ្យជាតិ ទើបរស់សារជាថ្មី ត្រូវចាំបាច់ដោះស្រាយ រឿងព្រំដែន ខាងលិច (សៀម) ជាមុនសិន ទ្រង់អភិវឌ្ឍន៍ប្រទេស និង រវល់រហូតដល់ឈ្នះសៀម ក្នុងឆ្នាំ 1962  
ពេលនោះនយោបាយខ្មែរលែងមានគ្រឹះរឹងមាំហើយ ដោយពួកឆ្វេងនិយម បានមូលបង្កាច់ អ្នកស្នេហាជាតិ បានញុះញង់សម្ដេចតា អោយស្អប់ពួក សេរីជា អ្នកជាតិនិយម (ស្ដាំនិយម) ។ (ត្រឹមនេះទៅ ខ្ញុំសូមកាត់ មិននិយាយ ព្រោះវាជាកំហុសមួយដែររបស់ព្រះអង្គដែរ) ។ លុះសង្រ្គាម រវាង យួន និង អាមេរិក បានចូលមកដល់។ 
ហូរ ជីមិញបាន បញ្ចុះបញ្ចូលសម្ដេចតា ដោយមានកិច្ចសន្យា 
ទី ១ : បើ សង្រ្គាមឈ្នះ អាមេរិក ហូជីមិញ សុខចិត្តប្រគល់ដីកម្ពុជាក្រោម អោយវិញ 
ទី ២ : ខ្មែរត្រូវគោរពកិច្ចសន្យា អោយ កងទ័ពយួន បោះទីតាំង នៅតាមព្រំដែន កម្ពុជា និង ប្រជាជនយួន ចូលមកដោយគ្មានលក្ខណ្ឌ។ 
កិច្ចសន្យានេះ មិនបានត្រូវបង្ហើបអោយ ឥស្សរជនខ្មែរ បានដឹងឡើយ ដែលធ្វើអោយគ្រប់គ្នា អ្នកជាតិនិយម ចោទព្រះអង្គថា រាប់អានយួន ។ ដោយអាមេរិក មិនមានទីតាំងបោះទ័ពចូលវាយ យួន ក៍ សម្រេច ចុះផ្ទាល់ វាយ តែត្រូវចាញ់ យួនយ៉ាងអាម៉ាស់ ។ ដើម្បីបញ្ចៀស ពីកិច្ចសន្យា របស់សម្ដេចតា ហូជីមិញ ដែលបានធ្វើសង្រ្គាមឈ្នះអាមេរិក ហូជីមិញបាន លេបថ្នាំ សំលាប់ខ្លួននៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ 1969 ។ សម្ដេចតា បានទៅចូលរូមបុណ្យសព ហូជីមិញ ទាំង ស្រក់ទឹកភ្នែក ដោយដើរនយោបាយទាល់ច្រក សម្ដេចតា បានធ្វើដំណើរកំសាន្ដ ទៅចិន បារាំង។ 
ឆ្នាំ 1970 លំហូរចូលជនជាតិ យួន កាន់តែច្រើនឡើងបន្ដរ មេទ័ព លុន នល់បាន ទូរសាអង្វរ អោយព្រះអង្គចូលមកគ្រប់គ្រង់ ស្ថានភាពប្រទេសជាបន្ទាន់ ព្រោះយួនចូលកាន់តែច្រើន។ សម្ដេចតា បានអោយ លន់ នុល ធ្វើរដ្ឋប្រហាព្រះអង្គ ដើម្បីយកអំណាចទ័ពដេញយួន។ លន់ នុល មិនព្រមធ្វើតាម .... តំណេរក្រោយមកមិនយូរ ដោយមិនមានវត្តមាន ត្រលប់មកវិញនៃ ព្រះអង្គ , សភាជាតិ បានបោះឆ្នោតជាឯកឆន្ទ ដកសេចក្ដីទុកចិត្ត និងតែង តាំង លោក លុន នល់ ធ្វើជា ប្រធានាធិបតី ។ លន់ នុល, ចេង ហេង , សេរី អមតះ បានប្រកាស់ថា ក្នុងរយះពេល ៤៨ ម៉ោង យួនត្រូវចាកចេញវិញអោយអស់ បើពុំនោះ និងប្រកាសសង្រ្គាម ។ ក្រោយមក របបសាធារណះរដ្ឋ បានសំលាប់យួន យ៉ាងរង្គាល លុន នល់ ឯកភាព អោយអាមេរិក ទំលាក់គ្រាប់បែក ដើម្បី បណ្ដេញយួន តាមព្រំដែន។ 
 ហូជីមិញ ជាមុគ្គទេស នយោបាយ ដឆ្នើម វាពិតជាដឹងថា ជនជាតិយួន នឹងត្រូវបានសំលាប់រង្គាល វាបានបញ្ជូន យួន យ៉ាងច្រើន ចូលបង្កប់ក្នុងព្រៃម៉ាគី រៀនខ្មែរឆ្អិនឆ្អៅ ហៅថា អង្គការខ្មែរក្រហម ចាំជួយ សាឡុតសរ , នឹង អៀង សារី ផ្ដួលរបបថ្មី សំរាប់សងសិក ទៅហ្នឹងការសម្លាប់រង្គាល របស់ខ្មែរ គឺ នោះហើយ អង្គការជានរណា ខ្ជីដៃខ្មែរ សំលាប់ខ្មែរ ជាង ២លាន ៥សែន នាក់។ 
បណ្ដាំ ហូជីមិញ : ចម្ប៉ាយកបាន ស្ងាត់ ! ឡាវ យកបាន ស្ងាត់ ! ខ្មែរកម្ពុជាក្រោម យកបាន កូនចៅយួនជំនាន់ក្រោយ មិនត្រូវទាក់ទងជាមួយខ្មែរ ដាច់ខាត បើ ស្ដេច សីហនុ នៅមានជីវិត បើពុំនោះទេ ខ្មែរក្រោមនឹងបាត់បង់ទៅវិញ ហើយជាពិសេស ត្រូវប្រយត្នអោយបានដាច់ខាត ពួកអាវធំ (ព្រះសង្ឃ) មុន ១០០ឆ្នាំ ដែលកម្ពុជាក្រោមបានមកយើង ។ ដូច្នេះបាន ជាយួនវាធ្វើបាប ធ្វើទុក្ខបុកម្នេញដល់ ព្រះសង្ឃខ្មែរក្រោមណាស់ និងសំលាប់ ព្រះសង្ឃខ្មែក្រោមជាច្រើនពីឆ្នាំ 1975 មក ។


គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស


គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេស
អត្ថន័យនយោបាយរបស់យុទ្ធសាស្ដ្រចតុកោណ
ទីមួយៈ   យុទ្ធសាស្ដ្រចតុកោណ”  នេះគឺជាការបន្ដសកម្មភាព និងការបន្ដពង្រឹងសមិទ្ធផលនានាដែល រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងនីតិកាលទី២ តាមរយៈការអនុវត្ដយុទ្ធសាស្ដ្រត្រីកោណ និងការជ្រើសរើសចេញពីសមាសធាតុសំខាន់ៗនៃ ​​​​​​“គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ​ (MDGs)  ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច- សង្គមកិច្ច ៥ឆ្នាំ ២០០១ - ២០០៥របស់កម្ពុជាបច្ចុប្បន្ន យុទ្ធសាស្ដ្រជាតិកាត់បន្ថយភាពក្រីក្រ ២០០៣ -២០០៥ និងគោលនយោបាយ យុទ្ធសាស្ដ្រ ផែនការ និង កម្មវិធីកំណែទម្រង់សំខាន់ៗជាច្រើនទៀត ដែលបានឆ្លងកាត់ការពិគ្រោះយោបល់យ៉ាងទូលំទូលាយ ក្នុងចំណោមមជ្ឈដ្ឋានជាតិនិងអន្ដរជាតិ រួមមានក្រសួង-ស្ថាប័នរដ្ឋ សង្គមស៊ីវិលនិងសហគមន៍​អ្នកផ្ដល់​ជំនួយក្នុងទិសដៅកែលំអ និងបង្កើន    សមត្ថភាពស្ថាប័នសាធារណៈលើកស្ទួយ អភិបាលកិច្ចល្អ និង​ធ្វើ​ទំនើបកម្មរចនាសម្ព័ន្ធសេដ្ឋកិច្ចជាតិ ដើម្បីគោលដៅជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ចបង្កើត​ការងារ​ជូនប្រជាពលរដ្ឋ ធានាសមធម៌ក្នុងសង្គម និងបង្កើនប្រសិទ្ធភាពនៃវិស័យសាធារណៈព្រមទាំងរក្សា​ការពារ​សម្បត្ដិធម្មជាតិ និងសម្បត្ដិវប្បធម៌ជាតិ ដែលប្រការទាំងអស់នេះ​គឺសុទ្ធតែជាកត្ដា​គន្លឹះ​ដ៏​សំខាន់​បំផុតសំរាប់ ការអភិវឌ្ឍប្រកប​ដោយ ចិរភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
ទីពីរៈ សមាសធាតុគន្លឹះទាំងឡាយនៃ “យុទ្ធសាស្ដ្រចតុកោណ” ត្រូវបានយកទៅរៀបចំជាមូលដ្ឋានគ្រឹះនៃគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ហើយបានទទួល​នូវការ​ឆ្លុះបញ្ចាំង​យ៉ាងពេញលេញនៅក្នុង​“កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣នៃរដ្ឋសភា
ទីបីៈ យ៉ាង​ណាក៏ដោយក្រោយពី កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលទី៣នៃរដ្ឋសភា ត្រូវបានរៀបចំចប់សព្វគ្រប់លើមូលដ្ឋាននៃការឯកភាពមតិជាឯកច្ឆន្ទ រវាងគណៈបក្សដៃគូទាំងពីរនៅ​ក្នុង​​រាជរដ្ឋាភិបាល រាល់ចំណុចគោលនយោបាលសេដ្ឋកិច្ចសំខាន់ៗរបស់ឯកសារ កម្មវិធីនយោបាយ”​ នេះ ក៏ត្រូវបានឆ្លុះបញ្ចាំងត្រឡប់មកវិញ ហើយសម្រិតសម្រាំង និងសម្រួចថែមទៀតនៅក្នុង “យុទ្ធសាស្ដ្រចតុ-កោណ” តាមរយៈ ការគូសរំលេចចងក្រង ឱ្យចេញជាកញ្ចប់អាទិភាពនៃវិធានការគោលនយោបាយទាំងឡាយ ដែលមានលក្ខណៈជា ប្រព័ន្ធស៊ីសង្វាក់ប្រទាក់ក្រឡាគ្នានិងយោងគ្នាទៅវិញទៅមក។ ដូច្នេះយុទ្ធសាស្ដ្រត្រីកោណ” ដែលជាយុទ្ធសាស្ដ្រអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិកាលទី២ នៃរដ្ឋសភា ហើយដែលមានមុខងារយ៉ាងសមស្របក្នុងការបង្កើតបុព្វលក្ខខណ្ឌ សំរាប់ការងើបឈរឡើងពេញជំហររបស់កម្ពុជា ដោយសារថា តាមន័យធរណីមាត្រសាស្ដ្រ គេអាចដាក់វត្ថុដែលមានជើងបី ឬ“ត្រីកោណ” ឱ្យឈរបាន គ្រប់ទីកន្លែងទាំងអស់ទោះក្នុងស្ថានភាពណាក៏ដោយ។ ចំណែក “យុទ្ធសាស្ដ្រចតុកោណ” នេះត្រូវបានរៀប ចំឡើងតាមរចនាសម្ព័ន្ធមុំបួននៃចតុកោណប្រទាក់ក្រឡាគ្នា ហើយផ្សារភ្ជាប់គ្នាគ្រប់ជ្រុងទាំងអស់ ដែលនៅក្នុងផ្នត់ គំនិតរបស់មនុស្សទូទៅ គឺតំណាងឱ្យ ចិរភាព និង ស្ថិរភាព ឧទាហរណ៍ៈ តុ ឬ កៅអីដែលមាន ស្ថិរភាពរឹងមាំ គឺសុទ្ធតែមានជើងបួន។ ក្នុងន័យនេះ ការសម្រេចបានជោគជ័យនៅក្នុងការអនុវត្ដយុទ្ធសាស្ត្រចតុកោណ នឹងនាំមកឱ្យកម្ពុជានូវស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ តាមទិដ្ឋភាពម្យ៉ាងទៀត “យុទ្ធសាស្ដ្រចតុកោណ” គឺជា របៀបវារៈគោលនយោបាយសេដ្ឋកិច្ច នៃ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលសំរាប់នីតិកាលនយោបាយសេដ្ឋកិច្ច ដែលត្រូវបានយកមក​រៀបចំ​លំអិត​​បន្ថែមដោយអន្លើហើយសម្រិតសម្រាំងសម្រួច និងរំលេចឱ្យចេញជាកញ្ចប់អាទិភាព​ទៅតាម​វិស័យសំខា-ន់ៗ នានា ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ជាប្រព័ន្ធ ស៊ីសង្វាក់ ប្រទាក់ក្រឡាគ្នា និង យោងគ្នាទៅវិញទៅមកហើយ ងាយយល់ និង ងាយគ្រប់គ្រង ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាល និង ដៃគូអភិវឌ្ឍន៍ ដែលមានការពាក់ព័ន្ធទាំងអស់ អាចប្រើប្រាស់បានជា “ឧបករណ៍គ្រប់គ្រង” (Management tool)  សំរាប់ការអនុ-វត្ដន៍របៀបវារៈគោលនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា
ដែលជាសមាសភាគដ៏ចំបងនៃ កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។ បើពិនិត្យលើគោលដៅចំបងរបស់យុទ្ធសាស្រ្តចតុកោណ–ពោលគឺ ការជម្រុញលើកកំពស់កំណើនសេដ្ឋកិច្ច ការដោះស្រាយការងារ សំរាប់ពលករកម្ពុជា ការធានាសមធម៌ និង យុត្តិធម៌សង្គម និង ការលើកស្ទួយប្រសិទ្ធភាព នៃ វិស័យសា-ធារណៈ តាមរយៈផែនការសកម្មភាពអភិបាលកិច្ច និងកំណែទម្រង់ស៊ីជម្រៅ និងប្រទាក់ក្រឡាគ្នា ក្នុង គ្រប់ផ្នែក គ្រប់វិស័យ–យើងអាចកំណត់បាវចនានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនីតិកាលទី៣ នៃរដ្ឋសភានេះ ថា ជា “រាជរដ្ឋាភិបាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព”។











កំណើនប្រជាជនធ្វើឲ្យមានផលប៉ះពាល់ដល់ការអភិវឌ្ឍប្រទេស
ប្រទេសកម្ពុជាគឺប្រទេសមួយដែលបានចាប់បដិសន្ធិតាំងពីមុនសតវត្សទី១ មកម្ល៉េះ។ មុននឹងឈានជើងចូលមកដល់សម័យបច្ចុប្បន្ននេះកម្ពុជាបានឆ្លងកាត់ជាច្រើនសម័យកាលដែលមានទាំងភាពសំបូរ សប្បាយ និងភាពជូរចត់។ បើយើងសង្កេតមើលទៅប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាយើងឃើញថា នាសម័យអង្គរមានការរីកចំរើនលើគ្រប់វិស័យ សូម្បីតែប្រជារាស្រ្តក៏មានជីវភាពធូរធារ ដោយ​ សារតែគ្រួសារនីមួយៗកាន់តែមានភាពសំបូរបែបលើជីវភាពរស់នៅធ្វើឲ្យសង្គមកាន់តែមានភាពរីកចំរើនទៅមុខឥតឈប់ឈរ។តែបើងាកក្រលេកមកមើលសម័យក្រោយអង្គរវិញពោលគឺសម័យក្រោយអង្គរ សម័យលង្វែក សម័យឧត្តុង ក៏ឃើញមានការធ្លាក់ចុះនូវការរីកចំរើនដែលមានតាំងពីសម័យអង្គរ ដោយសារតែប្រទេសកម្ពុជាបានជួបប្រទះនូវរឿងរ៉ាវជាច្រើនដូចជា​ បញ្ហាសង្គម គ្រោះទុរភោគ ការកែនប្រជារាស្រ្តកម្ពុជាពីសំណាក់ប្រទេសសៀមបន្ទាប់ពីមានការចាញ់សឹកសង្គា្រមចំនួនបីលើក និងការសាងសង់ប្រាសាទនានា ជាពិសេសគឺប្រាសាទអង្គរដែលប្រើកម្លាំងមនុស្សក្នុងការសាងសង់ ហើយការសាងសង់នេះទៀតសោតធ្វើពីថ្ម​ សុទ្ឋសាធដែលថ្មទាំងអស់ត្រូវយកពីភ្នំគូលែនមានចំងាយ ៣០គីឡូម៉ែតពីប្រាសាទអង្គរដែលប្រើមធ្យោបាយដឹកជញ្ជូនដោយកម្លាំងមនុស្ស កម្លាំងសេះ និងដំរីជាយានជំនិះធ្វើឲ្យមានការស្លាប់នូវចំនួនប្រជារាស្រ្តជាច្រើន។ បញ្ហាដែលបានរៀបរាប់ប៉ុន្មានចំនុចខាងលើជាមូលហេតុចំបងដែលធ្វើឲ្យចំនួនប្រជាពលរដ្នមានការធ្លាក់ចុះដែលនាំឲ្យសេដ្ឋកិច្ចប្រទេសមានការថយចុះ។មួយវិញទៀតនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ បានសំលាប់ប្រជាជនស្លូតត្រង់អស់ជាច្រើនដោយមានទូរលេខបានកត់សំគាល់ថា មុនសម័យនេះគឺមុនថ្ងៃទី១៧ មេសា ១៩៧៥ ប្រជាជនមានចំនួនប្រមាណជាងប្រាំពីរលាននាក់ តែក្រោយថ្ងៃរំដោះ ៧ មករា​​ ១៩៧៩  នៅសល់ប្រមាណតែ បីលាននាក់តែប៉ុណ្ណោះ។ បញ្ហានេះបានក្លាយជាកង្វល់ដល់រាជរដ្ឋាភិបាល ដែលគ្រប់គ្រងប្រទេសជាខ្លាំង ដោយសារធនធានមនុស្សមានការធា្លក់ចុះ នាំឲ្យសេដ្ឋ-កិច្ចជាតិមានដំណើរការមិនបានល្អ។ តែចាប់ពីឆ្នាំ ១៩៧៩​ រហូតមកដល់ពេលបច្ចុប្បន្នឃើញថា កំនើនចំនួនប្រជាជនបានកើនឡើងយ៉ាងខ្លាំងគួរឲ្យកត់សំគាល់ ដែលយើងគិតថានេះជាផលអវិជ្ជមានមួយដែលសំរាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ នៅពេលដែលចំនួនប្រជាជនមានការធ្លាក់ចុះបានចោទជាកង្វល់ដល់រាជរដ្ឋាភិបាលក្នុងការលើកស្ទួយសេដ្ឋកិច្ចដោយខ្វះធនធានមនុស្ស ចុះនៅពេលដែលចំនួនប្រជាជនមានការកើនឡើង ហេតុអ្វីបានជាមានការប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ?
          បើយើងលើកយកបញ្ហាកំនើនប្រជាជនមកពិចារណាវិញ យើងឃើញថាវាបានផ្តល់ផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិយ៉ាងខ្លាំងក្លា។ យើងសង្កេតឃើញថា ពិភពលោកទាំងមូលកំពុងតែប្រឈមមុខយ៉ាងធ្ងន់ធ្ងរចំពោះឧបសគ្គដ៏ធំក្នុងការអភិវឌ្ឍប្រទេសជាតិ។ វិស័យជាច្រើនដូចជា វិស័យអប់រំ វិស័យសេដ្ឋកិច្ច វិស័យនយោបាយ វិស័យវប្បធម៌ត្រូវបានគាំងស្ទះ ដោយមិនអាចផ្គត់ផ្គង់នូវកំនើនប្រជាជនដ៏ឆាប់រហ័សនេះបាន។ នេះសរបញ្ជាក់ឲ្យឃើញពីផលប៉ះពាល់ដល់ការអភិវឌ្ឍប្រទេសជាតិចំពោះបញ្ហាកំណើនប្រជាជនខ្ពស់នេះ។


ច្បាប់ និង នីតិ



ច្បាប់ និង នីតិ
កំណត់សម្គាល់លើការប្រើប្រាសភាសា

“....នីតិ និងច្បាប់ ជារឿងផ្សេងគ្នា ដែលគេមិនត្រូវភ័ន្តច្រឡំឡើយ។.....”
ទំព័រ ៥៨ នៃសៀវភៅ សេចក្តីផ្តើមនៃនីតិកម្ពុជា បោះពុម្ភឆ្នាំ ២០០៥។
ច្បាប់ និង នីតិ
          ចំពោះនិស្សិត និង​ អ្នកស្រាវជ្រាវមួយចំនួន តែងមានការចាប់អារម្មណ៏ចំពោះពាក្យពីម៉ាត់នេះ ច្បាប់ និង​ និង​ នីតិ។ តើហេតុអ្វីចាំបាច់ប្រៀបធៀប រឺ បែងចែករវាងច្បាប់ និង​ នីតិ បើទាំងច្បាប់ និង​ នីតិ សុទ្ធតែមានគោលដៅគ្រប់គ្រងសង្គមដូចគ្នា?  ការបកស្រាយចំពោះចម្ងល់នេះស្ថិតត្រង់ថា ការចូលរួមវិភាគដើម្បីចែករំលែកអំពីចំណុចមួយដែលនៅជុំវិញប្រធានបទនេះ អាចជាជំនួយដល់កាពង្រឹងគ្រឹះមួយផ្នែករបស់ប្រព័ន្ធគតិយុត្ត នៅព្រះរាជាណាចក្រកម្ពុជាយើង ដែលកំពុងទទួលរងឥទ្ធិពលពីសំណាក់ប្រព័ន្ធគតិយុត្តបរទេសជាច្រើន។ អត្ថបទដ៏ខ្លីមួយនេះនឹងមិនព្យាយាមធ្វើការបកស្រាយត្រឡប់ក្រោយរហូតដល់ប្រធានដែលស្តី អំពីកិច្ចសន្យាសង្គម ដែលលោក Jean Jacques Rousseau បានរៀបរៀងឡើងកាលពីឆ្នាំ ១៧៦២[1] នោះទេ។ នឹងគ្រាន់តែផ្តោតលើចំនុចសំខាន់មួយចំនួន នៃភាពស្រដៀងគ្នា និង ភាពខុសគ្នារវាងច្បាប់និង នីតិ។
ច្បាប់ និង នីតិ  ក្នុងបរិបទភាសា
          ទាំពាក្យ ច្បាប់ និង ពាក្យ នីតិ មានការពន្យល់នៅក្នុងវចនានុក្រមដ៏ល្បីល្បាញរបស់សម្តេចសង្ឃរាជ ជួន ណាត ដែលបោះពុម្ភកាលពីឆ្នាំ ១៩៦៧។ វចនានុក្រមនេះបានពន្យល់ថា៖
ច្បាប់ ()
សេចក្តីបញ្ញត្តិ សម្រាប់ឲ្យអ្នកនគរប្រតិបត្តិតាម។ វិន័យ ក្រឹត្យក្រម ក្បួនប្រដៅមនុស្សអោយប្រព្រឹត្តល្អ។ បែបយ៉ាង តួយ៉ាង គំរូ សេចក្តីដើម។
នីតិ () (បា. សំ.)
            ច្បាប់. ឧបាយជាគ្រឿងនែនាំ. បែបផែន. ទំនៀមទម្លាប់. ប្រពៃណី។....
          វចនានុក្រមខ្មែរ-ខ្មែរនេះបានបង្ហាញអត្ថន័យទូទៅ ដែលត្រូវបានប្រជាជនប្រើប្រាស់ជាធម្មតាក្នុងជីវភាពជាក់ស្តែង។ ច្បាប់ក្នុងន័យ ក្បួនប្រដៅមនុស្សអោយប្រព្រឹត្តល្អ មានឧទាហរណ៏ដូចជា​ ច្បាប់ ប្រុស ច្បាប់ស្រី ច្បាប់ក្រមដែលមានលក្ខណះជាកំណាព្យព្រានប្រដៅអ្នកអោយប្រព្រឹត្តល្អ។ ឧទាហរណ៏មួយទៀតនិយាយជាទូទៅថា ឯកសារមួយច្បាប់ ដែលក្នុងកាលៈទេសៈនេះ ច្បាប់មានន័យថា ជាសំណៅ រឺ គំរូ។ ក្នុងបរិបទដដែលនេះ នីតិគឺជាសទិសន័យរបស់ច្បាប់។ ជាឧទាហរណ៏ស្រាប់ ស្ថាប័នដែលបង្រៀន រឺ បង្ហាត់បង្ហាញមុខវិជ្ជាគតិយុត្ត ត្រូវបានគេដាក់ឈ្មោះ រឺ ហៅពីររបៀបដែលមានន័យដូចគ្នា​៖ សកលវិទ្យាល័យ នីតិសាស្រ្ត.....មហាវិទ្យាល័យ ច្បាប់......។ យើងអាចលើកឧទាហរណ៏មួយទៀត ៖ នីតិកម្ម មានន័យថា ការតាក់តែងច្បាប់។
            តាមរយះការសិក្សាសម័យកាលបច្ចុប្បន្ន មុខវិជ្ជាភាសាត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី (ភាគច្រើនជាភាសាអង់គ្លេស និងមានទាំងភាសាបារាំងខ្លះផង) ដែលក្នុងនោះ ច្បាប់ ត្រវបានបកប្រែភាសាអង់គ្លេស Law ភាសាបារាំថា Loi និង នីតិ ត្រវបានបកប្រែភាសាអង់គ្លេសថា Law (ដដែល) និងភាសាបារាំងថា Droit[2] ចំនុចមួយនេះបង្ហាញអោយឃើញថា នៅក្នុងភាសាបរទេស ក៏មាការយល់ឃើញមិនដូចគ្នាទាំងស្រុងរវាងសញ្ញាណទាំងពីនេះដែរ។
បទដ្ឋានគតិយុត្ត ៖ ជុំវិញថាពាក្យ ច្បាប់ និង នីតិ
បទដ្ឋានគតិយុត្ត ជាចំណុចបន្ទាប់ដែលយើងធ្វើការកត់សម្គាល់។​ ច្បាប់ និង​ នីតិ បង្កើតបានជាវិធានសម្រាប់គ្រប់គ្រងសង្គម ដោយវិធានទាំងនោះមានអត្ថិភាព បទដ្ឋានគតិយុត្ត មានន័យថាជាបណ្តុំវិធានដែលគេយកធ្វើជាគោលសម្រាប់អនុវត្តន៏។
          តើបទដ្ឋានគតិយុត្តទាំងនេះ សំដៅលើអ្វីខ្លះ?
          សាស្រ្តាចារ្យ George P. Fletcher បានបកស្រាយលើទំព័រដំបូង ក្នុងអត្តបទយ៉ាងគួរឲ្យចាប់អារម្ម-ណ៏របស់ខ្លួនថា មានក្រុមពាក្យពីរប្រភេទ នៅបណ្តាប្រទេសអឺរ៉ុបមួយចំនួន សម្រាប់សំដៅទៅលើពាក្យថា Law ក្នុងភាសាអង់គ្លេស[3]“Law”  ដែលគាត់ចាប់ផ្តើមសរសរ នៅឃ្លាទីមួយនៃអត្ថបទរបស់គាត់ ពុំទាន់ត្រូវបានគាត់បកស្រាយកាន់តែពិស្តា យើងនិងព្យាយាមយកពាក្យ បទដ្ឋានគតិយុត្ត  ភាសាខ្មែរមកជំនួសពាក្យ “Law” ភាសាអង់គ្លេស ក្នុងកឋាខណ្ឌមួយនេះ។ ហើយក្រុមពាក្យពីរប្រភេទ ដែលសំដៅលើ “law” នោះគឹ៖
.      បទដ្ឋានគតិយុត្ត ដែលត្រួវបានអនុម័ត (law-as-enacted-law) ឬ បទដ្ឋានគតិយុត្ត-អំណាច (law-as-power)​ ៖ (Gesetz,loi,zakon)[4]
          ក្នុងអត្ថបទរបស់គាត់ បទដ្ឋានគតិយុត្តដែលត្រូវបានគេអនុម័ត ហើយមានលក្ខណះជាអំណាច គ្រប់គ្រងសង្គមគឺប្រហាក់ប្រហែលទៅនិងពាក្យ ច្បាប់ ក្នុងភាសាខ្មែរយើង។ មនុស្សក្នុងសង្គម អនុវត្តបទដ្ឋានគតិយុត្តណាដែលត្រូវបានអនុម័ត យ៉ាងនេះហើយទើបគេបកស្រាយថាច្បាប់មានលក្ខណះជាអំណាច។ ហើយក្នុងករណីដែលមានការរំលោភបំពានបទបញ្ញត្តិច្បាប់ក្នុងប្រការណាមួយ នោះនិងមានការដាក់ទណ្ឌកម្ម តាមរយះការចែងអំពីទោសបញ្ញត្តិ និងការអនុវត្តន៏ទោសបញ្ញត្តិនោះ។
.        បទដ្ឋានគតិយុត្ត ដែលមានលក្ខណះជាគោលការរណ៏ (law-as-principles) ឬ បទដ្ឋានគតិយុត្ត-មូលហេតុ (law-as-reason) Recht, droit. pravo[5]
            បន្ថែមលើបទដ្ឋានគតិយុត្ត-អំណាច សាស្រ្តាចារ្យ George P. Fletcher ក៏បានវិភាគលម្អិតផងដែរអំពីសញ្ញាណ បទដ្ឋានគតិយុត្ត-មូលហេតុ។ បទដ្ឋានគតិយុត្ត-មូលហេតុ ឬ បទដ្ឋានគតិយុត្តដែលមានលក្ខណះជាគោលការណ៏ មានលក្ខណះប្រហាក់ប្រហែលទៅនឹងពាក្យ នីតិ ក្នុងភាសាខ្មែរយើង។ សញ្ញាណមួយនេះចង់មានន័យថា គោលការណ៏ដែលសមហេតុផល គឹជាវិធានដែលគេគោរព-អនុវត្ត តាម។ ហើយគេអនុវត្តតាមបែបនេះ ដោយយល់ឃើញថា នីតិ គឺជាសញ្ញាណនៃយុត្តិធម៌។
ច្បាប់ និង​ នីតិ ៖ ក្នុងបរិបទគតិយុត្ត
          តើមានអ្វីដែលជាចំណុចសំខាន់គួរឲ្យពិចារណាទាក់ទិនទៅនឹងការបែងចែកពាក្យពីមាត់នេះ?
          ការបែងចែកអំពីសញ្ញាណទាំងពីរក្នុងបរិបទគតិយុត្ត (ក៏ដូចជានៅក្នុងបរិបទសង្គម) និងជួយឲ្យអ្នកអានជ្រួតជ្រាបជាងមុន អំពីអត្ថន័យ អំពីតម្រូវការចាំបាច់នៃច្បាប់​ នីតិនៅក្នុងសង្គម និងអំពីចរិត   លក្ខណះរបស់សញ្ញាណទាំងពីរនៅក្នុងប្រព័ន្ធគតិយុត្តខ្មែរ និងប្រព័ន្ធគតិយុត្តអន្តរជាតិ។​ នៅក្នុងសង្គមមួយ សញ្ញាណនៃច្បាប់អាចមានអត្ថិភាពក្រោមរូបភាពជា វិធានទូទៅចេញពីអំណាចនីតិបញ្ញត្តិ និងមានលក្ខណះចាប់បង្ខំ (ន័យសម្ភារះ) ឫ ច្បាប់ជាលិខិតនានារបស់រដ្ឋ​ ដែលមានប្រភពចេញមកពីអង្គការនីតិបញ្ញត្តិ ហើយការបង្កើតលិខិតនេះត្រូវគោរពនូវនីតិវិធីពិសេស (ន័យទម្រង់) ដើម្បីឲ្យមានភាពងាយស្រួលក្នុងការសម្គាល់អំពីច្បាប់ មាននិយមន័យមួយបានលើកឡើងថា ច្បាប់ជាវិធានសរសេរ ដែលមានលក្ខណះទូទៅ និង​ អចិន្រ្តៃ ហើយជាវិធានដែលអនុម័តដោយសភាតាមសេចក្តីស្នើច្បាប់របស់រដ្ឋសភា ឬ សេចក្តីព្រាងច្បាប់របស់រាជរដ្ឋាភិបាល និង ដែលត្រូវប្រកាសឲ្យប្រើដោយព្រះមហាក្សត្រ។ ចុះអ្វីទៅជានីតិ? នីតិសំដៅដល់ បណ្តាវិធានទាំងឡាយណា ដែលគ្រប់គ្រងទំនាក់ទំនងសង្គម និង ជាវិធានដែលមានចរិតលក្ខណះទូទៅ អរូបីដាចខាត់ និងមានទណ្ឌកម្មដែលធានាដោយអំណាចសាធារណះ។
          ដោយពុំចាំបាច់ធ្វើការបកស្រាយស៊ីជម្រៅពេកនោះ[6] ចំណុចដែលយើយគួរកត់សម្គាល់បួន៖
          . ច្បាប់ជាវិធានសរសេរ ៖ ក្នុងន័យទម្រង់មួយនេះ ច្បាប់ មិនអាចជាសទិសន័យរបស់ នីតិ បានទេ ពីព្រោះច្បាប់ត្រូវតែជាបណ្តាសំណុំវិធានសរសេរ រីឯនីតិ ជាបណ្តាសំណុំវិធានមិនសរសេរ ឬ មានលក្ខណះអរូបី។
          . ច្បាប់អនុម័តដោយសភា ៖ ត្រង់ចំណុចនេះគឺបញ្ជាក់ថា ឯកសារដែលចេញ ឬ អនុម័តដោយស្ថាប័នផ្សេង (ឧទាហរណ៏ ដោយរដ្ឋាភិបាល ឬ ដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចក្រោមបង្គាប់របស់រដ្ឋាភិបាល) មិនត្រូវបានឲ្យឈ្មោះថាជាច្បាប់ឡើយ។ ច្បាប់មានដើមកំណើតដោយ អង្គការនីតិបញ្ញត្តិ ប៉ុន្តែមិនគួរកត់សម្គាល់ផងដែរថា លិខិតបទដ្ឋានផ្សេងៗក្រៅពីអត្ថបទច្បាប់ទាំងនោះ ក៏អាចជាប្រភពនៃនីតិបានដែរ។ ឧទាហរណ៏ អនុក្រឹត្យដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី មិនមែនជាច្បាប់ ប៉ុន្តែអនុក្រឹត្យ ក៏ជាប្រភពនៃនីតិដែរ។
          . ច្បាប់មានលក្ខណះទូទៅ ៖ ច្បាប់ និង នីតិ មានចំណុចរួមមួយត្រង់ចំណុចថា ទាំងច្បាប់ និង​ នីតិ គឹមានលក្ខណះទូទៅនិង មិនចំពោះ។ បុគ្គលទាំងអស់ក្នុងប្រទេសមួយ ឬ ក្នុងរដ្ឋមួយជាក់លាក់ត្រូវគោរព និង អនុវត្តន៏តាមវិធាននៃច្បាប់ និង នីតិ របស់ប្រទេសនោះ។ ការអនុវត្តនេះមិនត្រូវមានការរើសអើងរវាងប្រធាននៃនីតិនោះឡើយ។
          . ច្បាប់មានលក្ខណះចាប់បង្ខំ ៖ ច្បាប់ មានលក្ខណះចាប់បង្ខំអោយអនុវត្ត ដែលមានការអនុវត្តដោយបង្ខំនេះត្រូវបានធានាដោយអំណាចសាធារណះ ដោយមានចែងពីទោសបញ្ញត្តិនៅក្នុងអត្ថបទច្បាប់ ឬនៅក្នុងលិខិតបទដ្ឋានគតិយុត្តផ្សេងៗទៀតដែលពាក់ព័ន្ធ។ នីតិមានលក្ខណះទូទៅ ដែលវិធានទាំងឡាយរបស់វាមានច្រើនប្រភព ៖ មកពីច្បាប់ផង មកពីសន្ធិសញ្ញាដែលជាបទដ្ឋានមានលក្ខណះជាអន្តរជាតិផង មកពីយុត្តិសាស្រ្តផង[7] និងមកពីប្រភពមិនផ្ទាល់មួយចំនួនទៀតផង ដូចជាទ្រឹស្តី ឬ គោលការណ៏ទូទៅជាដើម។ ត្រង់នេះមានចំណុចមួយគួរឲ្យចាប់អារម្មណ៏ គឺថា មិនមែនរាល់ប្រភពនីមួយៗនៃនីតិ សុទ្ធតែមានលក្ខណះចាប់បង្ខំទាំងអស់នោះឡើយ។ ឧទាហរណ៏ គោលការទូទៅជាប្រភពមិនផ្ទាល់មួយនៃនីតិ ប៉ុន្តែគោលការណ៏ទូទៅមិនមានចែងអំពីទោសបញ្ញត្តិសម្រាប់អ្នកមិនអនុវត្តតាមនោះ        ឡើយ។
ច្បាប់ និង នីតិ ៖ ចំណុចមួយដែលមិនគួរមើលរំលង
          និយមន័យស៊ីជម្រៅនៃសញ្ញាណទាំងពីរនេះ មិនអាចត្រូវបានបកស្រាយក្នុងអត្ថបទដ៏ខ្លីបាន   ឡើយ។ មានទស្សនះដដែលសមហេតុផលជាច្រើន យល់ផ្សេងពីការបកស្រាយខាងលើ។ មូលហេតុនេះធ្វើឲ្យយើងទទួលស្គាល់ថា ពុំមានការបែងចែកដាច់ស្រលះរវាងពាក្យទាំងពីរនេះឡើយ។ តែទោះជាយ៉ាងណាក៏ដោយ មុននិងបញ្ចប់អត្ថបទនេះ មានចំណុចមួយដែលអ្នកទាំងអស់គ្នាគួរពិចារណ។ នោះគឺកម្មវត្ថុនៃការសិក្សា។ សិស្ស និស្សិត អ្នកសិក្សា អ្នកស្រាវជ្រាវ អ្នកអនុវត្តច្បាប់ ដែលមានចំណងចាប់      ផ្តើម ឬ បន្តស្រាវជ្រាវអំពីនីតិសាស្រ្ត គួរពិចារណាថា ច្បាប់ និង​ នីតិ ជាសញ្ញាណពីរ ដែលមានលក្ខណះជាប់ទាក់ទិននិង​គ្នាចស្អិតរមួត ប៉ុន្តែមិនមែនជាសញ្ញាណដែលដូចគ្នាទាំងស្រុងនោះទេ។
          ខ្ញុំបានជឿជាក់ថា ការវិភាគលើសញ្ញាណទាំងពីនេះ នឹងអាចជាជំនួយដល់ការចាប់ផ្តើមសិក្សាសញ្ញាណផ្សេងៗទៀតក្នុងវិស័យគតិយុត្ត ក៏ដូចជាវិស័យនានាដែលពាក់ព័ន្ធ ក្នុងព្រះរាជាណាចក្រកម្ពុជាយើង។



[1] លោក Jean-Jacques Rousseau, សៀវភៅឈ្មោះ Du contrat social, ដោយ octavo edition, ឆ្នាំ ១៧៦២។ ស្នាដៃមួយនេះគឹជាស្នាដៃទស្សនះវិជ្ជាដែលបកស្រាយអំពី គំនិតនៃការករកើត និង ប្រព័ន្ធគ្រប់គ្រងសង្គម រឺ រដ្ឋមួយតាមការយល់ឃើញផ្ទាល់របស់អ្នកនិពន្ធ ដែលក្នុងនោះមានការកត់សម្គាល់ឃើញថា មានចំណុចមួយចំនួនបកស្រាយទាក់ទិន និងចរិតលក្ខណះដើមរបស់ច្បាប់។
[2] “Droit”  គឺជាពាក្យសំដៅដល់នីតិវត្ថុវិស័យផង និង ដល់នីតិអត្តវិស័យផង។ ជាញឹកញាប់ចំពោះនីតិអត្តវិស័យ គេអាចប្រើជាពហុវចនៈដោយបន្ថែម ”S” ពីក្រោយ ហើយករណីនេះ droits ជាភាសាបារាំង ស្មើនឹង rights ជាភាសាអង់គ្លេស។
[3] លោក Prof. George P, Fletcher, អត្ថបទឈ្មោះ IN HONOUR OF IUS ET LEX, ដោយ lus et lex Foundattion, នាថ្ងៃ ០១ ខែ មិថុនា ឆ្នាំ ២០០១
[4] Gesetz ជាភាសាអាឡឺម៉ង loi ជាភាសាបារាំង និង zakon ជាភាសាប៉ូញឡូញ។
[5] Rechtជាភាសាអាឡឺម៉ង់ droit ជាភាសាបារាំង និង pravo ជាភាសាប៉ូឡូញ។
[6] ចំពោះការបកស្រាយស៊ីជម្រៅជាងនេះ សូមអានទំព័រ ៥៨ និង ទំព័រ ៦៥ របស់សៀវភៅ សេចក្តីផ្តើមនៃនីតិកម្ពុជា ដែលបោះពុម្ភនៅឆ្នាំ ២០០៥ រៀបរៀងដោយក្រុមសាស្រ្តាចារ្យ នៃសាកលវិទ្យាល័យភូមិោនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច។
[7] សៀវភៅ សេចក្តីផ្តើមនៃនីតិកម្ពុជា បញ្ជាក់ថាយុត្តិសាស្រ្ត នៅក្នុងនីតិខ្មែរ មានតួនាទីតិចតួចបំផុត ហើយអាចរហូតដល់គ្មានតែម្តង។

ហេតុអ្វីបានជា មានសង្គ្រាមផ្ទុះ ឡើងនៅឧបទ្វីប កូរ៉េ?


កូរ៉េខាងជើង និងកូរ៉េខាងត្បូង

            មជ្ឈដ្ឋាន ជាច្រើន ចោទ សំណួរថា មូលហេតុអ្វីបានជា ប្រជាជាតិមួយ រស់នៅលើទឹកដី តែមួយ ជាតិសាសន៍តែមួយ ក្រោមថ្នាក់ ដឹកនាំតែមួយ បែរជាអាចឈាន ទៅរកការផ្ទុះជម្លោះ ស៊ីសាច់ហុតឈាមបែបនេះ? ខាងក្រោមនេះជាប្រវត្តិខ្លះៗទាក់ទងទៅនឹងស្ថានភាព នៃប្រទេសកូរ៉េ មុនពេលមានសង្រ្គាម និង ក្នុងពេល មានសង្រ្គាមផ្ទុះឡើង ដែលអាចឆ្លើយតបបានខ្លះៗ ទៅនឹងការចោទសំណួរ ខាងលើ។

I. ស្ថានភាពទូទៅនៃឧបទ្វីបកូរ៉េ
ប្រទេសកូរ៉េ គឺជាឧបទ្វីបមួយស្ថិតនៅភូមិភាគអាស៊ីប៉ែកខាងកើត ឬអាស៊ីបូព៌ា។ ចាប់តាំងពីឆ្នាំ ១៩៤៨ មក ប្រទេសនេះ ត្រូវបានបែងចែកជាពីរ គឺសាធារណរដ្ឋកូរ៉េ ដែលជាទូទៅហៅថាកូរ៉េខាងត្បូង មានរដ្ឋធានីឈ្មោះថា “សេអ៊ូល” ប្រកាន់យករបបសេរី ។ ឯភាគខាងជើងមានឈ្មោះថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឬហៅថាកូរ៉េខាងជើង ដែលមានរដ្ឋធានីឈ្មោះថា “ព្យុងយ៉ាង ប្រកាន់យករបបកុម្មុយនីស្ត។ ទឹកដីនៃឧបទ្វីបកូរ៉េ លាតសន្ធឹងពីភាគឦសាន នៃប្រទេសចិន ឆ្ពោះទៅទិសខាងត្បូង។ ផ្ទៃដីនៃប្រទេសកូរ៉េខាងជើង មានទំហំធំ ជាងប្រទេសកូរ៉េខាងត្បូង បន្តិច ប៉ុន្តែប្រទេសកូរ៉េខាងត្បូង មានចំនួនប្រជាជន ស្ទើរស្មើនឹងពីរដង នៃប្រទេស កូរ៉េខាងជើង។ តំបន់ទំនាបឆ្នេរស្ថិតនៅតាមបណ្តោយ ភាគខាងលិច ភាគឦសាន និងភាគខាងត្បូង នៃឧបទ្វីបនេះ ហើយទឹកដីដែលនៅសល់ភាគច្រើន គ្របដណ្តប់ដោយភ្នំ។ ប្រជាជនកូរ៉េ ភាគច្រើនរស់នៅ តាមតំបន់ឆ្នេរ និងនៅតាមបណ្តោយ ដងទនេ្លនានា។
រហូតដល់ដើមឆ្នាំ១៩០០ សេដ្ឋកិច្ចប្រទេសកូរ៉េ ត្រូវពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្ម ហើយជាក់ស្តែង ប្រជាជនកូរ៉េ ស្ទើរទាំងអស់មានមុខរបរជាកសិករ។ រយៈពេលក្រោយមកប្រទេសនេះ មានការអភិវឌ្ឍន៍ យ៉ាងខ្លាំងក្លា។
បច្ចុប្បន្នវិស័យឧស្សាហកម្ម ក្នុងប្រទេសនេះមានការរីកចំរើនខ្លាំងជាង វិស័យកសិកម្ម ទាំងក្នុងប្រទេសកូរ៉េខាងជើង និងប្រទេសកូរ៉េខាងត្បូង។ ភាពរីកចម្រើនក្នុងប្រទេសកូរ៉េ ខាងត្បូង បានជំរុញឲ្យប្រទេសនេះ ក្លាយជាប្រទេសមួយ ដែលមានកំណើន សេដ្ឋកិច្ចយ៉ាងឆាប់រហ័ស បំផុតក្នុងពិភពលោក។
អ្នកវិទ្យាសាស្រ្តបានបង្ហាញភស្ថុតាងថា មានប្រជាជនកូរ៉េបានរស់នៅលើទឹកដីនៃឧបទ្វីបនេះ យ៉ាងហោច ណាស់តាំងពី ៣ម៉ឺនឆ្នាំ មុនមកម៉្លេះ។ ជនជាតិកូរ៉េ និងជនបរទេសផ្សេងៗបានរស់នៅលើឧបទ្វីបកូរ៉េ តាំងពី សម័យ បុរាណរហូតមកដល់ឆ្នាំ១៩០០។
II. ប្រវត្តិឧបទ្វីបកូរ៉េមុនការដាក់អណានិគមរបស់ជប៉ុន
អ្នកវិទ្យាសាស្រ្តបានរកឃើញភស្តុតាង ដែលបង្ហាញថា មនុស្សបានរស់នៅលើភាគនិរតី នៃឧបទ្វីបកូរ៉េ កាលពី៣ម៉ឺនឆ្នាំមុន។ ប៉ុន្តែមានមនុស្សតិចតួចណាស់ ដែលដឹងពីបុរេប្រវត្តិរបស់ប្រទេស កូរ៉េបច្ចុប្បន្ននេះ។ ប្រហែលឆ្នាំ២៣០០មុនគ.ស ប្រទេសកូរ៉េបានកើតឡើងដំបូងនៅតាមដងទន្លេ Taedong ដែលបច្ចុប្បន្ន ស្ថិតនៅក្នុងទីក្រុងព្យុងយ៉ាង។ ក្នុងឆ្នាំ១០៨មុន គ.ស ប្រទេសចិនបានច្បាំង ដណ្តើមយកទឹកដីនៃ ភាគខាងជើង នៃឧបទ្វីបនេះ និងបានបង្កើតជាអាណាខេត្ត ចំនួនបួននៅទីនោះ។ ពួកកុលសម្ព័ន្ធ កូរ៉េបានវាយបកវិញ យកជ័យជម្នះ ដោយដណ្តើមយកខេត្តបីក្នុងឆ្នាំ ៧៥មុនគ.ស ។ ចំណែកខេត្តមួយទៀតមានឈ្មោះថាខេត្ត លីឡាង នៅតែស្ថិតក្រោមការត្រួតត្រារបស់ប្រទេសចិនដដែល ។
ក្នុងឆ្នាំ ១០០នៃគ.ស កុលសម្ព័ន្ធ ៣ ទៅ ៤ បានរួបរួមគ្នាបង្កើតបានជារដ្ឋមួយមានឈ្មោះថា កូគូរីយ៉ូ ដែល ស្ថិតនៅប៉ែកឦសាននៃឧបទ្វីបនេះ។ រដ្ឋពីរផ្សេងទៀតមានឈ្មោះថា រដ្ឋប៉ាអ៊ីឆេ ស្ថិតនៅ ភាគនិរតី និងរដ្ឋស៊ីលឡា ស្ថិតនៅភាគអាគ្នេយ៍ត្រូវ បានបង្កើតចុងឆ្នាំ២០០នៃ គ.ស។ អ្នកប្រវត្តិសាស្រ្ត ហៅរដ្ឋទាំងបីថា ព្រះរាជា ណាចក្រទាំងបី។ ក្នុងឆ្នាំ៣១៣ រដ្ឋកូគូរីយ៉ូ បានវាយដណ្តើមយករដ្ឋលីឡាង និងបានត្រួតត្រា លើទឹកដីពាក់កណ្តាល ភាគខាងជើង នៃប្រទេសកូរ៉េបច្ចុប្បន្ន ។
អ្នកកាន់ពុទ្ធសាសនាបានសិក្សារៀនសូត្រពីប្រទេសចិន បានធ្វើឲ្យសាសនានេះក្លាយជាសាសនាសំខាន់ នៅក្នុងរាជាណាចក្រទាំងបី ក្នុងឆ្នាំ៣០០ និង៤០០។ រដ្ឋស៊ីលឡា បានវាយដណ្តើមយកទឹកដីរដ្ឋប៉ាអ៊ីឆេ និងរដ្ឋកូរីយ៉ូក្នុងឆ្នាំ៦៦០ ដូច្នេះហើយវាបាន ត្រួតត្រា ទូទាំងផ្ទៃដីឧបទ្វីបកូរ៉េ។ សិល្បៈ និងការរៀនសូត្ររបស់ជនជាតិកូរ៉េបានរីកចម្រើនឡើងនៅ ២០០ឆ្នាំបន្ទាប់។
លិទ្ធិខុងជឺបានហូរចូលក្នុងឧបទ្វីបនេះពីប្រទេសចិន ហើយមានឥទ្ធិលលើផ្នត់គំនិត និងចរិយារបស់ ជន ជាតិកូរ៉េ។ ក្នុងឆ្នាំ៨០០ រដ្ឋស៊ីលឡាត្រូវបានបែកបាក់ ក្នុងខណៈពេលដែលរាជា ណាចក្រមួយនេះ បាត់បង់ ម្ចាស់ការលើអតីតរដ្ឋកូគូរីយ៉ូ និងប៉ាអ៊ីឆេ។ ប៉ុន្តែក្នុងឆ្នាំ៩៣២ ឧត្តមសេនីយ៍ម្នាក់ ឈ្នោះ វ៉ាង កន បានរួបរួមគ្នា ជាមួយ រដ្ឋស៊ីលឡា បង្កើតរដ្ឋមួយដោយបានដាក់ឈ្មោះថា កូរីយ៉ូ(ពាក្យថាកូរ៉េ គឺចេញ ពីថាកូរីយ៉ូនេះឯង)។ រដ្ឋបានសាងសង់សាលារៀនជាច្រើន និងបានលើកទឹកចិត្តឲ្យមានការបោះពុម្ភ សៀវភៅសិក្សាទៀតផង។ ជនជាតិកូរ៉េបានបង្កើតម៉ាស៊ីនបោះពុម្ភដែលអាចចល័តបានដំបូងបំផុតក្នុងឆ្នាំ ១២៣៤។
កុលសម្ព័ន្ធម៉ុងហ្គោលីដែលមកពីទិសខាងជើងបានវាយលុកចូលប្រទេសកូរីយ៉ូម្តងហើយ ម្តង ទៀត តាំងពីឆ្នាំ១២៣០រហូតដណ្តើមបានក្នុងឆ្នាំ១២៥៩។ ប្រទេសកូរីយ៉ូបានវាយដណ្តើមបានជ័យ ជម្នះក្នុង ឆ្នាំ១៣៦៨។ ក្រុមទាំងពីរនេះបានវាយប្រយុទ្ធ គ្នាដើម្បីត្រួតត្រារហូតដល់ឆ្នាំ១៣៨៨ គឺនៅពេល ដែល ឧត្តមសេនីយ័ យី ស៊ុងជី បានដឹកនាំក្រុមម្ខាងដើម្បីទាមទាររកសន្តិភាព។ ឧត្តមសេនីយ៍ យី បានក្លាយជា ព្រះរាជានៃប្រទេសកូរីយ៉ូក្នុងឆ្នាំ ១៣៩២ និងបានប្តូរឈ្មោះរដ្ឋទៅជា ជូ ស៊ុន។ បច្ចុប្បន្ន ប្រជាជនកូរ៉េខាងជើង បានប្រើឈ្មោះ ជូ ស៊ុន សម្រាប់ហៅឈ្មោះ ប្រទេសរបស់ពួកគេ។ ចំណែក ប្រទេសកូរ៉េខាងត្បូង បានប្រើឈ្មោះថា Taehan
លោក យី បានបន្តពូជពង្សសន្តតិវង្សរហូត ដល់ផុតខ្សែស្រឡាយនៅឆ្នាំ ១៩១០។ លោក យី បានឈប់ ប្រតិបត្តិតាមព្រះពុទ្ធសាសនាដែលជា សាសនារបស់រដ្ឋ កើតឡើងតាំងពីឆ្នាំ ៧០០មក។ ឥទ្ធិពល នៃព្រះពុទ្ធ សាសនា ត្រូវបានថយចុះ និងបាត់ការនិយមជឿនៅក្នុងប្រទេសកូរ៉េម្តងទៀតរហូតដល់ឆ្នាំ ១៩០០។ លោក យី និងមេដឹកនាំផ្សេង ទៀតដែលដើរតាមគាត់បានបង្រួបបង្រួមប្រទេសកូរ៉េឡើងវិញ។
ប្រទេសជប៉ុនបានវាយចូលប្រទេសកូរ៉េក្នុងឆ្នាំ១៥៩០ ប៉ុន្តែត្រូវបរាជ័យ ហើយដកថយវិញ។ កងកម្លាំង ម៉ាន់ជូ ដែលមកពីទិសខាងជើងបានឈ្លានពានប្រទេសកូរ៉េ ក្នុងឆ្នាំ១៦៣០។ ពួកម៉ាន់ជូបានបង្ខំជនជាតិកូរ៉េ ឲ្យចុះចូល តែខ្សែ ស្រឡាយគ្រួសារយីនៅតែបន្តជាស្តេចដដែល។ នៅដើមឆ្នាំ១៦០០ មេដឹកនាំប្រទេស កូរ៉េ បានបំបិទ មិនឲ្យមានទំនាក់ទំនង ជាមួយបរទេសអស់ជិត២០០ឆ្នាំ។ សាសនទូតរ៉ូម៉ាំងកាតូលិកមកពីទ្វីបអ៊ឺរ៉ុប បានចូលទៅ ក្នុងប្រទេសកូរ៉េដំបូងក្នុងអំឡុងឆ្នាំ ១៨៣០។ ប៉ុន្តែអាជ្ញាធរ ឬរដ្ឋអំណាចកូរ៉េ បានធ្វើទុក្ខទោសទៅ លើសាសនទូតទាំងនោះ ព្រមទាំងបានសម្លាប់ជនជាតិកូរ៉េដែលកាន់សាសនា កាតូលិកទាំងនោះអស់រាប់ពាន់ នាក់។ ក្នុងអំឡុងពេលនោះដែរ ប្រទេសកូរ៉េត្រូវបានគេហៅថា ព្រះរាជាណាចក្រ តាបស ពីព្រោះប្រទេសនេះមាន ទំនាក់ ទំនង តិចតួចបំផុតជាមួយបរទេស លើកលែងតែប្រទេសចិន និងជប៉ុនប៉ុណ្ណោះ។

III. ឧបទ្វីបកូរ៉េក្រោមនឹមអាណានិគម
ក្នុងឆ្នាំ ១៨៧៦ ប្រទេសជប៉ុនបានបង្ខំប្រទេសកូរ៉េបើកកំពង់ផែដើម្បីធ្វើពាណិជ្ជកម្ម។ សហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុបបានចុះហត្ថលេខាលើសន្ធិសញ្ញាពាណិជ្ជកម្ម ជាមួយប្រទេសកូរ៉េ ក្នុងឆ្នាំ១៨៨០។ ប្រទេសជប៉ុនបានវាយយកជ័យជម្នះលើប្រទេសចិន ក្នុងសម័យ សង្គ្រាមជប៉ុន-ចិន ក្នុងឆ្នាំ១៨៩៤ ដល់ឆ្នាំ១៨៩៥ ដូច្នេះឥទ្ធិពលប្រទេសជប៉ុនលើប្រទេសកូរ៉េមាន ឥទ្ធិពលខ្លាំងជាងប្រទេសចិន។
ប្រទេសជប៉ុនបានវាយយកជ័យជម្នះលើប្រទេសរុស្ស៊ីក្នុងសម័យសង្រ្គាមរុស្ស៊ី-ជប៉ុន(១៩០៤-១៩០៥) ហើយបង្ខំឲ្យប្រទេសរុស្ស៊ីទទួលស្គាល់ឥទ្ធិពលរបស់ខ្លួននៅក្នុង ប្រទេសកូរ៉េ ចាប់ពីពេលនោះមកប្រទេស ជប៉ុនបានត្រួតត្រាប្រទេសកូរ៉េ ចាប់ពីឆ្នាំ១៩១០មក។  ប្រទេស ជប៉ុនបានត្រួតត្រាប្រទេសកូរ៉េ ក្នុងឋានៈជាអាណាព្យាបាល ប៉ុន្តែគ្រាន់តែដើម្បីទាញយកផលចំណេញ សម្រាប់ពួកគេតែប៉ុណ្ណោះ។ ជាក់ស្តែ-ងប្រទេស ជប៉ុនបានរឹបអូសយកទិន្នផលកសិកម្ម និងជំនួញយ៉ាងច្រើន ពីប្រទេសកូរ៉េ។
ក្នុងឆ្នាំ១៩៣០ ជប៉ុនបានសាងសង់រោងចក្រឧស្សាហកម្មធុនធ្ងន់ជាច្រើនកន្លែងក្នុងប្រទេស កូរ៉េ ដើម្បីផ្គត់ផ្គង់ទៅប្រទេស ជប៉ុនវិញប៉ុណ្ណោះ ក្នុងនោះមានដូចជារោងចក្រធាតុគីមី ដែក ដែកថែបគ្រឿងម៉ាស៊ីន និងផលិតផលជាច្រើនមុខទៀត។ ក្នុងអំឡុងពេលនោះ ជនជាតិជប៉ុនបានបង្ខំជនជាតិកូរ៉េ ប្រើប្រាស់ឈ្មោះជាភាសា ជប៉ុន ព្រមទាំងហាមការប្រើប្រាស់ភាសាកូរ៉េ។ ប្រជាជនកូរ៉េជាច្រើន ត្រូវបានបង្ខំឲ្យចូលធ្វើសង្គ្រាមជាមួយជប៉ុន ក្នុងសម័យសង្រ្គាមលោកលើកទីII។ ប្រជាជនខ្លះ ត្រូវបានបញ្ជូនទៅធ្វើការនៅតាមរោងចក្រ តាមអណ្តូងរ៉ែក្នុង ប្រទេសកូរ៉េ និងតំបន់ផ្សេងៗ នៅទ្វីបអាស៊ី ខណៈដែលប្រជាជនផ្សេងទៀត ត្រូវចូលហាត់រៀន នៅក្នុងជួរកងទ័ពរបស់ជប៉ុន។
IV. បុព្វហេតុសង្គ្រាម
ដោយទឹកដីកូរ៉េធ្លាប់ស្ថិតនៅក្រោមអាណានិគមជប៉ុនតាំងពីឆ្នាំ១៩១០ ម្ល៉ោះហើយបានជានៅក្នុងសង្គ្រាម លោកលើកទី២ កងទ័ពជប៉ុន បានវាយសម្រុកមកលើទឹកដីនេះ ក្នុងគោលបំណងដើម្បី ពង្រឹងកម្លាំង យុទ្ធសាស្រ្ត នៅចុងបូព៌ា។ នឹមត្រួតត្រារបស់ជប៉ុនបានបន្ត រហូតដល់ឆ្នាំ១៩៤៥ ទើបត្រូវបានបញ្ចប់ គឺនៅពេល ដែលជប៉ុនបានចាញ់សង្គ្រាម លោកលើកទីពីរ។ បន្ទាប់ពីបរាជ័យរបស់ជប៉ុនរួចមក ទាហានសហរដ្ឋអាមេរិក បាន ចូលទៅបោះ ទីតាំង នៅពាក់កណ្តាលភាគខាងត្បូង នៃប្រទេសកូរ៉េ ខណៈដែលកងទ័ពសហភាព សូវៀត ចូលទៅបោះទីតាំង ពាក់កណ្តាលប្រទេសកូរ៉េភាគខាងជើង ត្រឹមខ្សែទី ៣៨។ អាចនិយាយបានថា នេះជាចំណុច ចាប់ផ្តើមនៃការបែងចែកប្រទេសកូរ៉េជាពីរ ដោយសារតែវត្តមានរបស់បរទេស ក្នុងទឹកដីនេះ ។ កងទ័ពសហភាពសូវៀត និងកងទ័ពសហរដ្ឋអាមេរិក បានចូលមកកាន់កាប់នៅលើទឹកដីកូរ៉េ ដោយប្រើលេសថា ងាយស្រួលដកហូត និងកាត់បន្ថយគ្រឿងសព្វាវុធពីកងទ័ពជប៉ុន ដែលបោះទីតាំងក្នុងទឹកដីកូរ៉េ។ ការពិតទៅទង្វើនេះហាក់ផ្ទុយទៅនឹងសេចក្តីប្រកាសទីក្រុងប៉ុតស្តាំ ឆ្នាំ១៩៤៥ ដែលសង្កត់ធ្ងន់ថា ឧបទ្វីបកូរ៉េ ត្រូវរំដោះឲ្យផុតពីការគ្រប់គ្រងរបស់បរទេស ។ ប៉ុន្តែក្រោយសង្គ្រាមលោកលើកទី២ ប្រទេសកូរ៉េ បែរជាត្រូវ បានកាន់កាប់ដោយកងទ័ពរុស្ស៊ី នៅត្រង់តំបន់ភាគខាងជើង ហើយភាគខាងត្បូងត្រូវ បានកាន់កាប់ដោយ កងទ័ពសហរដ្ឋអាមេរិកទៅវិញ។
សហរដ្ឋអាមេរិក និងសហភាពសូវៀត បានព្យាយាមបង្កើតផែនការបង្រួបបង្រួមជាតិក្នុងប្រទេស  កូរ៉េឡើងវិញ តែពួកគេត្រូវបរាជ័យហើយសហរដ្ឋអាមេរិក បានដាក់បញ្ហានេះ ទៅអង្គការសហប្រជាជាតិ ដោះស្រាយក្នុងឆ្នាំ១៩៤៧ ។
អង្គការសហប្រជាជាតិចង់ឲ្យមានបោះឆ្នោតជ្រើសរើស រដ្ឋាភិបាលមួយសម្រាប់ប្រទេសកូរ៉េ។ ប៉ុន្តែសហភាពសូវៀត បានបដិសេធមិនអនុញ្ញាត ឲ្យតំណាងរបស់ អង្គការសហប្រជាជាតិ ចូលទៅកាន់ ភាគខាងជើងឡើយ។ ចំណែកនៅភាគខាងត្បូងវិញ តំណាងអង្គការសហប្រជាជាតិ បានស្នើច្បាប់ ដឹកនាំការបោះឆ្នោត ទៅកាន់សភាជាតិ ដើម្បីជ្រើសរើសថ្នាក់ដឹកនាំ ក្នុងឆ្នាំ១៩៤៨។ បន្ទាប់មករដ្ឋសភាក៏បានអនុម័តដាក់ចេញជារដ្ឋធម្មនុញ្ញ ហើយក្នុងខែកក្កដា ឆ្នាំ១៩៤៨ រដ្ឋសភាបាន បោះឆ្នោត ជ្រើសតាំងលោក ស៊ីង ម៉ាន់រី ធ្វើជាប្រធានាធិបតី នៃសាធារណៈរដ្ឋកូរ៉េ ដែលបានប្រកាសបង្កើត ឡើងនៅថ្ងៃ ទី១៥ ខែសីហា ឆ្នាំ១៩៤៨។ ចំណែកប្រទេសកូរ៉េខាងជើងវិញ ពួកអ្នកកាន់លទ្ធិកុម្មុយនីស្ត ក៏បានប្រកាស បង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េដែរ គឺនៅថ្ងៃទី៩ខែកញ្ញាឆ្នាំ១៩៤៨។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានប្រទាញប្រទង់គ្នា ទៅវិញទៅមកដើម្បីធ្វើជាមេដឹកនាំប្រទេសកូរ៉េទាំងមូល។
នៅក្នុងខែធ្នូ ឆ្នាំ១៩៤៨ សហភាពសូវៀតបានប្រកាសដកទ័ពទាំងអស់របស់ខ្លួន ចេញពីប្រទេស     កូរ៉េខាងជើង ខណៈដែលសហរដ្ឋអាមេរិកក៏ដកកម្លាំងរបស់ខ្លួនចេញពីប្រទេសកូរ៉េខាងត្បូង នៅក្នុងពាក់កណ្តាលឆ្នាំ ១៩៤៩ផងដែរ។ កងទ័ពកូរ៉េខាងជើងបានចូលឈ្លានពានប្រទេសកូរ៉េខាងត្បូង ក្នុងខែមិថុនា ឆ្នាំ១៩៥០។ ពេលនោះហើយសង្គ្រាមរវាងប្រជាជាតិកូរ៉េបានចាប់ផ្តើមឡើង។ ចាប់តាំងពីខែមិថុនា ឆ្នាំ១៩៥០ ប្រទេសកូរ៉េបានក្លាយជាសមរភូមិប្រយុទ្ធ ស្របពេលដែលសង្គ្រាមត្រជាក់កំពុងតែពុះពោរ។

V. សង្គ្រាមកូរ៉េ
សង្គ្រាមរវាងប្រជាជាតិកូរ៉េ គឺជាសង្គ្រាមដំបូងបំផុតដែលអង្គការសហប្រជាជាតិបានដើរតួនាទី ជាកងកម្លាំងយោធា។ សង្គ្រាមនេះជា ចម្បាំងដ៏ធំមួយសម្រាប់អង្គការសហប្រជាជាតិ ដែលទើបតែបង្កើត ឡើងបានប្រាំឆ្នាំដំបូងប៉ុណ្ណោះ។ សង្គ្រាមកូរ៉េ បានចាប់ផ្តើមពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥០ គឺនៅពេល ដែលកងកម្លាំងកុម្មុយនីស្ត របស់កូរ៉េខាងជើង បាន​ឈ្លានពានចូលទឹកដីរបស់កូរ៉េខាងត្បូង។ អង្គការសហប្រជាជាតិហៅ ការឈ្លានពាន​នេះថាជា​ការរំលោភ​បំពានទៅ​លើសន្តិភាព​អន្តរជាតិ(Violation of International Peace) ព្រមទាំងបានស្នើរសុំឲ្យ ពួកកុម្មុយនីស្តដកទ័ពចេញ ពីប្រទេស កូរ៉េខាងត្បូង ប៉ុន្តែពួក កុម្មុយនីស្តនៅតែបន្តប្រយុទ្ធ ដោយមិនខ្វល់ពីសំណើរ របស់អង្គការសហប្រជាជាតិឡើយ។
បន្ទាប់មកអង្គការសហប្រជាជាតិបានស្នើសុំប្រទេសជាសមាជិករបស់ខ្លួននូវកងកម្លាំង ជួយប្រទេស កូរ៉េ ខាងត្បូង។ ប្រទេសជាសមាជិករបស់អង្គការសហប្រជាជាតិទាំង១៦ បានបញ្ជូនកងយោធា ទៅកាន់ប្រទេស កូរ៉េខាងត្បូង ហើយ​ប្រទេសជាសមាជិកចំនួន៤១ ផ្សេងទៀតបានផ្តល់ជាសម្ភារៈសឹក និងស្បៀងអាហារ ហើយ​មាន​ប្រទេស​មួយចំនួនទៀតបានផ្តល់ជាជំនួយផ្សេងៗ។
គួរបញ្ជាក់ថាសហរដ្ឋអាមេរិក បានផ្តល់ជំនួយប្រហែល៩០ភាគរយនៃកងកម្លាំង គ្រឿងសព្វាវុធ និងគ្រឿង ផ្គត់ផ្គង់ផ្សេងៗទៀត ទៅប្រទេស កូរ៉េខាងត្បូង។ ចំណែកប្រទេស ចិន និងសហភាពសូវៀត ជាអ្នកផ្តល់ការឧបត្ថម្ភ និងជួយប្រយុទ្ធសម្រាប់ប្រទេសកូរ៉េខាងជើង។ សង្គ្រាមកូរ៉េបានបញ្ចប់នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ គឺនៅពេលដែលអង្គការសហប្រជាជាតិ និងប្រទេស កូរ៉េខាងជើង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព។ សន្ធិសញ្ញាសន្តិភាព(Permanent Peace) រវាងប្រទេស កូរ៉េខាងជើង និងខាងត្បូង មិនត្រូវបានចុះហត្ថលេខាឡើយ។ ទោះជាយ៉ាងណាក៏ដោយ កង កម្លាំងយោធាសហរដ្ឋអាមេរិក នៅ​តែ​ឈរ​ជើង​នៅក្នុងប្រទេស កូរ៉េខាងត្បូង ដើម្បីទប់ស្កាត់ បញ្ហាជម្លោះទាំងឡាយ ដែលអាចកើតមានរវាងប្រទេសទាំងពីរ។ សង្គ្រាម​កូរ៉េ គឺជាសង្គ្រាមបង្ហូរឈាមដ៏ខ្លាំងក្លាបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត។
ជនស៊ីវិលកូរ៉េខាងត្បូង ប្រមាណជាមួយលាននាក់ ត្រូវបានសម្លាប់ និងជាច្រើនលាន នាក់ផ្សេងទៀត ត្រូវបាន​ជម្លៀស​ចេញ​ពីផ្ទះ សម្បែង។ កងទាហានកូរ៉េខាងត្បូង រួមនឹងទាហានរបស់អង្គការសហប្រជាជាតិ ប្រមាណជា៥៨០ពាន់នាក់ និង​ទាហាន​របស់​កូរ៉េខាងជើងប្រមាណជា ១៦០០ពាន់នាក់ត្រូវស្លាប់ និងរបួស។
VI. ការបញ្ចប់សង្គ្រាម
ក្តីរំពឹងថាសន្តិភាពនឹងកើតមានឡើង ក៏ចាប់ផ្តើមលេចឡើងខ្លះៗ នៅពេលដែលលោក យ៉ាកុបម៉ាលិក ជាគណៈប្រតិភូសហភាពសូវៀតបានធ្វើដំណើរទៅកាន់អង្គការសហប្រជាជាតិ និងបានធ្វើការស្នើសុំបញ្ឈប់ សង្គ្រាមថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៥១។ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ១៩៥១ នៅក្នុងទីក្រុង វ៉ាស៊ីនតោន លោក រីត វេ បាន​ឲ្យជាយោបល់ផ្សេងៗ ដើម្បីរៀបចំការប្រជុំ រវាងមេដឹកនាំទ័ពសម្ព័ន្ធមិត្ត និងមន្រ្តីយោធាកុម្មុយនីស្ត ក្នុងការពិភាក្សាដើម្បីផ្អាកសង្គ្រាម ។ កិច្ចប្រជុំពិភាក្សាបានចាប់ផ្តើមធ្វើឡើងនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ១៩៥១។  ការពិភាក្សានេះបានបន្តជាបន្តបន្ទាប់រហូតដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ១៩៥១ ទើបគូទាំងសងខាងបានយល់ព្រមថា ខ្សែបន្ទាត់ប្រយុទ្ធដែលកើតមាន គួរតែជាខ្សែបន្ទាត់បែងចែក រវាងប្រទេសកូរ៉េខាងជើង និងកូរ៉េខាងត្បូង។ កិច្ចព្រមព្រៀងនេះ ជាឥទ្ធិពលទៅលើភាគីទាំងសងខាង។
ទោះបីជាយ៉ាងនេះក្តី នៅមានវិបត្តិមួយចំនួនទៀតចោទជាបញ្ហា ជាពិសេសការធ្វើមាតុភូមិនិវត្តន៍ ដោយចេតនារបស់ ពួកអ្នកទោសជាប់គុក ឬជនឈ្លើយសឹកសង្គ្រាម។
ទីបញ្ជាការរបស់អង្គការសហប្រជាជាតិបានទទូចថា ជនឈ្លើយសឹកទាំងពីរប្រទេស ត្រូវបានអនុញ្ញាតឲ្យ ជ្រើសរើស ថាតើគួរ ឬមិនគួរត្រឡប់ ទៅស្រុកកំណើតរបស់ពួកគេវិញ។ អ្នកទោសជនជាតិចិន របស់សម្ព័ន្ធមិត្ត ដែលចាប់បានក្នុងពេលសង្គ្រាម បានបង្កនូវការតវ៉ាដោយហិង្សា ប្រឆាំងនឹងការបង្ខំឲ្យពួកគេ ត្រឡប់ទៅផ្ទះរបស់ ខ្លួនវិញ។
ពួកកុម្មុយនីស្តមិនយល់ព្រមតាមការទទូចរបស់អង្គការសហប្រជាជាតិ ដោយមិនទទួល ស្គាល់ថា​លទិ្ធកុម្មុយ​នីសមាន​កំហុសនោះទេ។ នៅចុងខែ មេសា ឆ្នាំ១៩៥២ កិច្ចពិភាក្សាបញ្ចប់សង្គ្រាមត្រូវបាន ឈប់​ផ្អាកដោយការ​មិនឯកភាពគ្នា​ជុំវិញបញ្ហាការ​ធ្វើមាតុភូមិ​និវត្តន៍ដោយ​ ចេតនា។ ការប្រយុទ្ធគ្នានៅតែបន្តកើតមាននៅតាមខ្សែបន្ទាត់សមរភូមិ។ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ១៩៥២ ទីបញ្ជាការ​ អង្គការសហប្រជាជាតិបានលើកកាលវេលាកិច្ចប្រជុំពិភាក្សាក្នុងបញ្ហាបញ្ចប់សង្គ្រាមនេះ ដោយ​និយាយ​ថាកិច្ចពិភាក្សា​នេះគួរបន្តធ្វើនៅពេលណាដែលពួកកុម្មុយនីស បានត្រៀម​រួចរាល់​ក្នុងការ​ឲ្យយោបល់​សម្រាប់​ដោះស្រាយ​បញ្ហាមួយ​ដែលនៅសល់គឺបញ្ហាការធ្វើមាតុភូមនិវត្តន៍ដោយចេតនា។ លោកឧត្តមសេនីយ៍ Mark W. Clark បានមកជំនួសតំណែងលោក រីត វេ ក្នុងឋានៈជាមេ បញ្ជាការ​នៃទីបញ្ជាការ​របស់អង្គការ​សហប្រជាជាតិ ក្នុងខែឧសភា ឆ្នាំ១៩៥២។ បន្ទាប់មកនៅថ្ងៃទី៥ ខែមិនា ឆ្នាំ១៩៥៣ នាយករដ្ឋមន្ត្រីសហភាពសូវៀត លោក យ៉ូសេប ស្តាលីន បានទទួលមរណៈភាព។ បន្ទាប់ពីមរណៈភាពរបស់លោក ស្តាលីន មេដឹកនាំ​សូវៀតបានចាប់​ផ្តើមពិភាក្សា​ លើដំណោះស្រាយរាល់ជម្លោះទាំងឡាយតាមផ្លូវសន្តិភាព។ នៅថ្ងៃទី២៨ ខែមិនា ឆ្នាំ១៩៥៣ ពួកកុម្មុយនីស្ត បានយល់ព្រមលើកសំណើរ ដំបូងរបស់អង្គការ សហប្រជាជាតិ ក្នុងការផ្លាស់ប្តូរ ជនឈ្លើយសឹកណា ដែល មានជម្ងឺ និងមានរបួស។ ពួកកុម្មុយនីស្តក៏បានចង្អុលផងដែរថា កិច្ចពិភាក្សាបញ្ចប់សង្គ្រាមគួរតែធ្វើបន្តទៀត។
កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៣ ហើយការប្រយុទ្ធគ្នាត្រូវបញ្ចប់។ តំបន់ការពារ ឬតំបន់ស ត្រូវបានបែងចែកជាពីរផ្នែក ដោយតំបន់នេះមានទទឹង៤គីឡូម៉ែត្រ តាមបណ្តោយខ្សែបន្ទាត់សមរភូមិចុងក្រោយ។ ទឹកដីនៃប្រទេសកូរ៉េខាងត្បូងបានកើនឡើងប្រមាណជា ៣.៨៨០គីឡូម៉ែត្រការ៉េ។ ភាគីទាំងពីរបានយល់ព្រមមិនបង្កើនកម្លាំងយោធារបស់ខ្លួនទៀតទេ។ គណៈកម្មការយុទ្ធសន្តិភាព រួមជាមួយនឹងតំណាងនៃប្រទេសទាំងពីរបានរៀបចំឲ្យដំណើរការនូវពាក្យ យុទ្ធសន្តិភាព។ បន្ទាប់​ពីយុទ្ធសន្តិភាពនេះ​ត្រូវបានចុះ​ហត្ថលេខា ភាគីទាំងសង​ខាងបានដាក់​បន្ទុកទៅលើគ្នាទៅវិញ​ទៅមក​តាមរយៈការធ្វើទារណ្ឌកម្ម ការបង្អត់អាហារអ្នកទោស និងបទឧក្រិដ្ឋនៃសង្រ្គាមផ្សេងៗទៀត។ ប្រទេសកូរ៉េខាងជើង និងពួកកុម្មុយនីស្តចិន ត្រូវបានគេចោទថា បានបញ្ចុះបញ្ចូលប្តូរគំនិត។ មហាសន្និបាទរបស់អង្គការសហប្រជាជាតិក៏មានការយល់ចំពោះការសម្រេច ចិត្តទូទៅក្នុងការដាក់ទោសទៅលើទង្វើបែបនេះ។ នៅទីបញ្ជាការអង្គការ​សហប្រជាជាតិ និងពួកកុម្មុយនីស្តបានបញ្ចប់ការដោះដូរជនឈ្លើយសឹក ចំនួន៨៨.៥៩៩នាក់នៅក្នុងខែកញ្ញា ឆ្នាំ១៩៥៣។ គណកម្មការជនមាតុភូមិនិវត្តន៍អព្យាក្រិត្យរបស់ជាតិ បានទទួលយកនូវសិទ្ធព្យាបាលរបស់អ្នកទោសណាដែលមិនត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ។
យុទ្ធសន្តិភាពបានបន្ថែមថា ប្រតិភូ ឬអ្នកទស្សនាទាំងឡាយណា ដែលមកពីប្រទេសផ្សេងៗ  អាចទស្សនា ឬសួរ​សុខទុក្ខ​អ្នកទោស​ទាំងនោះ និងអាចសាកល្បងបញ្ចុះបញ្ចូលពួកគេឲ្យត្រឡប់ទៅផ្ទះ របស់ពួកគេវិញបាន។ មាន​អ្នក​ទោស​ជន​ជាតិ​ចិន​ចំនួន ១៤២.២៧នាក់ និងជនជាតិកូរ៉េខាងជើង ៧៥៨នាក់ កូរ៉េខាងត្បូង៣២៥នាក់ អាមេរិក២១នាក់ និងអង់គ្លេសម្នាក់១នាក់ មិនព្រមត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញឡើយ។ ក្រោយមក មានអ្នកទោសមួយចំនួនក្នុងចំណោមអ្នកទោសទាំងនោះ បាន​ផ្លាស់ប្តូរគំនិតចង់ទៅ ប្រទេសកំណើតរបស់ខ្លួនវិញ។
សេចក្តីសន្និដ្ឋាន
ដោយសារតែប្រទេសកូរ៉េទាំងពីរធ្លាប់មានស្នាមរបួសក្នុងអតីតកាល រួមជាមួយនឹងបញ្ហាមួយ ចំនួន​ដែល​ពុំ​អាច​ដោះស្រាយ​បាន​ដាច់​ស្រលះ និងបញ្ហាផ្សេងៗចេះតែកើតមានឡើងជាបន្តបន្ទាប់ បណ្តាលឲ្យប្រទេសទាំងពីរ ពិបាក​វិល​ទៅ​បង្រួប​បង្រួម​ជា​ប្រទេសតែមួយបាន។ អ្វីដែលសំខាន់បំផុតនោះគឺ ភាគីកូរ៉េខាងជើង ព្យាយាមពង្រីកអំណាចខាងគ្រឿងសព្វាវុធ និងអាវុធនុយក្លេអែរ ដែលធ្វើឲ្យសហគមន៍ អន្តរជាតិរួមជាមួយកូរ៉េខាងត្បូងព្យាយាមគ្រប់មធ្យោបាយប្រឆាំងជាមួយប្រទេសកុម្មុយនីសមួយនេះ។ អ្វីដែលសំខាន់បំផុតនោះគឺ បន្ទាប់ពីជប៉ុនដកថយចេញទៅ ប្រទេសកូរ៉េ មានមហាអំណាចនៅពី ក្រោយខ្នង         រៀងៗខ្លួន ស្របពេលដែលមហាអំណាចទាំងពីរកំពុងប្រឈមមុខដាក់គ្នា ក្នុងសម័យសង្រ្គាមត្រជាក់ផងនោះ ជាមូលហេតុមួយ ដែលធ្វើឲ្យកូរ៉េដែលធ្លាប់ជាប្រទេសតែមួយ ប្រែក្លាយជាប្រទេសពីរផ្សេងគ្នា ពិបាកបំផុត ក្នុងការវិលទៅរកការបង្រួបបង្រួមជាប្រជាជាតិតែមួយ៕